Admin, 20 March 2026
កាលពីមុន ម៉ូតូប្រភេទ Power Cruisers ត្រូវបានកំណត់ដោយលក្ខណៈតែមួយគត់គឺ៖ កម្លាំងម៉ាស៊ីនសុទ្ធសាធ។ ជាញឹកញាប់ វាត្រូវបានបង្កើតឡើងដោយការលះបង់នូវ ចំណុច តូចតាចដូចជា ភាពស្រណុកសុខស្រួល ការគ្រប់គ្រង និងប្រព័ន្ធហ្វ្រាំង។ ប៉ុន្តែសម្រាប់ ស្រឡាយឆ្នាំ 2026 ម៉ូតូប្រភេទនេះបានវិវត្តន៍ទៅតាមសម័យកាល ដោយផ្តល់ នូវអ្វីៗច្រើន ជាងមុន ទោះបីជាកម្លាំងដ៏មហិមៅនៅតែជាចំណុចដែលគេប្រាថ្នា ចង់បានបំផុតក៏ដោយ។ ឥឡូវនេះ អ្នកនឹងទទួលបាននូវប្រព័ន្ធបូមដែលប្រសើរជាងមុន ប្រព័ន្ធហ្វ្រាំងខ្លាំងជាងមុន និងសូម្បីតែបាតម៉ូតូខ្ពស់ជាងមុនលើម៉ូដែលថ្មីៗមួយចំនួន។
Triumph Rocket 3 Storm R
1. 2026 Triumph Rocket 3 Storm R
- ម៉ាស៊ីន: 2,458cc 3ស៊ីឡាំងជួរ ស្អំត្រជាក់ដោយទឹក (liquid-cooled inline triple)
- កម្លាំង: 179.5hp @7000rpm; កម្លាំងបង្វិល 225Nm@4000rpm
- ទម្ងន់សរុប: 317 គីឡូក្រាម
ប្រសិនបើអ្នកចង់បានកម្លាំងសុទ្ធសាធ គ្មានអ្វីលើសពី Triumph Rocket 3 Storm ឡើយ។ ជាមួយនឹងម៉ាស៊ីនចំណុះ 2,458cc វាគឺជាម៉ូតូដែលមានម៉ាស៊ីនធំជាងគេបំផុតនៅលើ ពិភពលោកក្នុងចំណោមម៉ូតូផលិតកម្មស៊េរី។វាអាចបត់បែនបានយ៉ាងល្អទោះបីជាមានកង់ក្រោយទំហំ 240 មីលីម៉ែត្រក៏ដោយ និងមានបំពាក់បច្ចេកវិទ្យាទំនើបដូចជា Cornering ABS ជាដើម។
A Diavel on steroids, the V4 RS is.Ducati
2. 2025 Ducati X Diavel V4
- ម៉ាស៊ីន: 1,158cc V4 ស្អំត្រជាក់ដោយទឹក(liquid-cooled V4)
- កម្លាំង: 168.0 hp@10,750rpm; កម្លាំងបង្វិល 126Nm@7,500rpm
- ទម្ងន់: 229គីឡូក្រាម ( មិនគិតសាំង)
នេះគឺជាម៉ូតូដែលរួមបញ្ចូលគ្នារវាងស្ទីលអ៊ីតាលី និងសមត្ថភាពបែប Superbike។ វាប្រើប្រាស់ម៉ាស៊ីន Granturismo ដែលអាចស្ទុះពី 0 ដល់ 96 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ 3 វិនាទីប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់បានកម្លាំងខ្លាំងជាងនេះ ម៉ូដែល Diavel V4 RS ផ្តល់កម្លាំងរហូតដល់ 182 សេះ។
Harley-Davidson Sportster S 2026
3. 2026 Harley-Davidson Sportster S
- ម៉ាស៊ីន: 1,252cc V-twin ស្អំត្រជាក់ដោយទឹក( Liquid-cooled V-twin)
- កម្លាំង: 121.0 hp@7,500rpm កម្លាំងបង្វិល 126Nm@6,000rpm
- ទម្ងន់សរុប: 227 គីឡូក្រាម
នេះគឺជាម៉ូតូ Cruiserដែលមានកម្លាំងខ្លាំងបំផុតនៅក្នុងខ្សែសង្វាក់ផលិតកម្ម គោលរបស់ Harley-Davidson។ វាប្រើប្រាស់ម៉ាស៊ីន Revolution Max 1250T ដែលមានបច្ចេកវិទ្យា VVT និងគ្រឿងអេឡិចត្រូនិកទំនើបៗជំនួយដល់អ្នកបើកបរ ជាមួយរូបរាងបែប Musclebike យ៉ាងរឹងមាំ។
Harley-Davidson CVO road glide RR 2025
4. 2025 Harley-Davidson CVO Road Glide RR
- ម៉ាស៊ីន: 2,153cc (131c.i អ៊ីញគូប) liquid-cooled V-twin
- កម្លាំង: 153hp@5,750rpm; កម្លាំងបង្វិល 203Nm@4,750rpm
- ទម្ងន់សរុប: 356 គីឡូក្រាម
នេះគឺជាម៉ូតូដែលខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ 122ឆ្នាំរបស់ Harley។ ក្នុងតម្លៃ 110,000 ដុល្លារ ម៉ូតូកំណែទម្រង់ពិសេស (CVO) នេះយកបច្ចេកវិទ្យាពីម៉ូតូប្រណាំងក្នុងស៊េរី King of the Baggers មកបំពាក់លើម៉ូតូសម្រាប់ជិះលើផ្លូវធម្មតា។
Suzuki Boulevard M109R 2025
5. 2025 Suzuki Boulevard M109R
- ម៉ាស៊ីន: 1,783cc V-twin ស្អំត្រជាក់ដោយទឹក (liquid-cooled V-twin)
- កម្លាំង: 182.2hp @ 10,430rpm
- ទម្ងន់សរុប: 346គីឡូក្រាម
ម៉ូដែលនេះនៅតែរក្សាភាពរឹងមាំបែបបុរាណ ដោយមិនមានបំពាក់បច្ចេកវិទ្យាស្មុគស្មាញ (គ្មាន ABS ឬ Cruise Control)។ វាជាម៉ូតូ Cruiser បែបជប៉ុនដែលមានកម្លាំងខ្លាំង និងរូបរាងដែល មិនចេះហួសសម័យក្នុងរយៈពេល 20 ឆ្នាំមកនេះ។
Buell super cruiser 2026
6. 2026 Buell Super Cruiser
- ម៉ាស៊ីន: 1,190cc V-twin ស្អំត្រជាក់ដោយទឹក( liquid-cooled V-twin)
- កម្លាំង: 175hp@7,750rpm; កម្លាំងបង្វិល 127Nm@ 8,500rpm
- ទម្ងន់: 220 គីឡូក្រាម (មិនគិតសាំង)
Buell កំពុងដំឡើងម៉ូតូនេះនៅក្នុងរោងចក្រនៅ Michigan។ វាប្រើប្រាស់ម៉ាស៊ីនពីម៉ូតូ Superbike មកដាក់ក្នុងគ្រោងឆ្អឹងបែប Cruiser ដែលផ្តល់ឱ្យវានូវសមាមាត្រកម្លាំង ធៀបនឹងទម្ងន់ដ៏អស្ចារ្យបំផុត។
Indian Chieftain Powerplus 112 dark house
7. 2026 Indian Chieftain PowerPlus 112 Dark Horse
- ម៉ាស៊ីន: 1,834cc V-twin ស្អំត្រជាក់ដោយទឹក( liquid-cooled V-twin)
- កម្លាំង: 126.0hp កម្លាំងបង្វិល 180Nm @ 3,600rpm
- ទម្ងន់សរុប: 382 គីឡូក្រាម
វាប្រើប្រាស់ម៉ាស៊ីនថ្មី PowerPlus 112 ដែលមានជាប់ទាក់ទងនឹងម៉ូតូជើងឯកប្រណាំង។ ក្រៅពីកម្លាំងខ្លាំង វាក៏មានបំពាក់នូវប្រព័ន្ធរ៉ាដា (Radar) សម្រាប់ចាប់សញ្ញា Blind-spot detection ផងដែរ។
Benda Dark flag950 2026
8. 2026 Benda Dark Flag 950
- ម៉ាស៊ីន: 948cc V4 ស្អំត្រជាក់ដោយទឹក(liquid-cooled V4)
- កម្លាំង: 108hp @ 9,000rpm
- ទម្ងន់សរុប: 241គីឡូក្រាម
នេះគឺជាម៉ូតូ Cruiser ម៉ាស៊ីន V4 ដំបូងគេរបស់ចិន។ វាមានរូបរាងទំនើប និងអាចស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ 3.8 វិនាទីប៉ុណ្ណោះ។
Boss Hoss classic Cruiser/383 stroker
9. Boss Hoss Classic Cruiser / 383 Stroker
- ម៉ាស៊ីន: 6,300cc V8 ស្អំត្រជាក់ដោយទឹក( liquid-cooled V8)
- កម្លាំង: 430hp@8,000rpm; កម្លាំងបង្វិល 610Nm
- ទម្ងន់សរុប: 387 គីឡូក្រាម
ទោះបីជាមិនមែនជាម៉ូតូផលិតកម្មទ្រង់ទ្រាយធំ ប៉ុន្តែវាគឺជាស្តេចនៃកម្លាំង។ វាប្រើប្រាស់ម៉ាស៊ីនឡាន V8 របស់ Chevy ដែលផ្តល់កម្លាំងរហូតដល់ជាង 500 សេះ សម្រាប់ម៉ូដែលខ្លះ ដែលធ្វើឱ្យវាក្លាយជាម៉ាស៊ីនដ៏មហិមៅបំផុតនៅលើដងផ្លូវ។
ប្រភព៖ United State News.
ប្រែសំរួល៖ AC Motors
