Admin, 02 September 2026

         តំណាងផ្លូវការរបស់ម៉ាកយីហោនេះ បានលាតត្រដាងថា រថយន្ត Crossover ប្រភេទ EREV ម៉ូដែល Freelander 8 នឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន នៅថ្ងៃទី 3 ខែកញ្ញា។ វាជារថយន្តប្រណីតលំដាប់ខ្ពស់ខ្នាតធំពេញតួ (full-size high-end model) ដែលបំពាក់ម៉ូទ័រឌុបប្រភេទ (AWD) បង្កើតកម្លាំងបាន 610 kW (818 សេះ) ដែលអាចបើកបរបានដោយថាមពលអគ្គិសនីសុទ្ធរយៈចម្ងាយ 310 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌ CLTC

Freelander 8 ជារថយន្តស៊េរីថ្មីចុងក្រោយបង្អស់ ដែលចេញពីក្រុមហ៊ុនរួមទុន Chery Jaguar Land Rover (CJLR)។ វាត្រូវបានកំណត់ទីតាំងជារថយន្តស្នងតំណែងពីរថយន្ត SUV ម៉ូដែល Land Rover Freelander ដែលត្រូវបានបញ្ឈប់ការផលិតកាលពីឆ្នាំ 2014 ជាមួយនឹងការដាក់លក់ម៉ូដែល Discovery Sport។ កាលពីមុន រថយន្ត Freelander 8 បានចាប់ផ្តើមការទទួលកក់ទុកមុន (presales) នៅក្នុងប្រទេសចិន ជាមួយនឹងកម្រិតតម្លៃចន្លោះពីប្រហែល 50,580 ដល់ 68,440 ដុល្លារអាមេរិក។ វាក៏ត្រូវបានគេមើលឃើញនៅក្នុងរដ្ឋអ៊ែមៀរ៉ាតអារ៉ាប់រួម (UAE) ក្នុងអំឡុងពេលធ្វើតេស្តលើផ្លូវថ្នល់ផងដែរ ដែលជាសញ្ញាបង្ហាញពីការត្រៀមខ្លួនសម្រាប់វាយលុកទីផ្សារសកលនាពេលខាងមុខ។

Freelander 8 ជារថយន្ត SUV ខ្នាតធំពេញតួ ដែលមានវិមាត្រ៖ ប្រវែង 5,118 មីឡីម៉ែត្រ, ទទឹង 2,050 មីឡីម៉ែត្រ និងកម្ពស់ 1,898 មីឡីម៉ែត្រ។ ភាពច្បាស់លាស់ វាមានប្រវែងវែងជាងរថយន្ត Land Rover Freelander ជំនាន់ទីមួយរហូតដល់ 736 មីឡីម៉ែត្រ។ ប្រវែងចន្លោះកង់មុខក្រោយនៃរថយន្ត SUV ថ្មីនេះ (Wheelbase)លាតសន្ធឹងដល់ 3,040 មីឡីម៉ែត្រ។ រថយន្តនេះប្រើប្រាស់យ៉ាន់កង់ទំហំ 2122 អ៊ីញ ដោយបំពាក់ផ្តាច់មុខនូវសំបកកង់ Pirelli P Zero Elect។ រថយន្ត Freelander 8 អាចអូសសណ្តោងទម្ងន់បានរហូតដល់ 2,000 គីឡូក្រាម ហើយវាមានកម្ពស់ផុតពីដី 220 មីឡីម៉ែត្រ។ លើសពីនេះ រថយន្តប្រើប្រាស់ប្រព័ន្ធបូមខ្យល់បន្ទប់ឌុប (dual-chamber air suspension) និងប្រព័ន្ធបត់ជើងកង់ក្រោយ (rear-wheel steering) ដោយមានកាំកង់បត់ (turning radius) ត្រឹមតែ 5.15 ម៉ែត្រប៉ុណ្ណោះ។

កាប៊ីនខាងក្នុងរបស់ Freelander 8 ប្រើប្រាស់ទម្រង់ប្លង់កៅអីពីរជម្រើស គឺប្រភេទ 5 កៅអី និង 6 កៅអី។ តាបឡូមុខឡានបំពាក់អេក្រង់ធំទំហំ 46.3 អ៊ីញ នៅខាងក្រោមកញ្ចក់មុខ ដែលដើរតួជាផ្ទាំងកុងទ័រ LCD។ ម៉ូដែលនេះក៏មានអេក្រង់ Touchscreen ទំហំ 15.6 អ៊ីញ ដែលគាំទ្រប្រព័ន្ធ Apple CarPlay និង Huawei HiCar ផងដែរ។ កៅអីជួរទីពីររបស់ Freelander 8 បំពាក់មុខងារម៉ាស្សារ 16 ចំណុច ហើយក៏មានអេក្រង់ទំហំ 17.3 អ៊ីញ ព្យួរនៅលើដំបូលផងដែរ។ ចំណុចលេចធ្លោផ្សេងទៀត រួមមាន៖ ទូទឹកកកភ្ជាប់ក្នុងឡានចំណុះ 10លីត្រ និងតុប្រដាប់ដែលអាចបត់បាន។

Freelander 8 ជារថយន្តប្រភេទ EREV ដែលមានម៉ាស៊ីនសាំង 1.5 លីត្រ សម្រាប់ពង្រីកចម្ងាយនៅក្រោមគម្របម៉ាស៊ីន។ វាផ្តល់ថាមពលដល់កញ្ចប់អាគុយ LFP ទំហំ 60.3 kWh ដែលសក្តិសមសម្រាប់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ 310 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌ CLTCFreelander 8 ដំឡើងមកជាស្តង់ដារជាមួយប្រព័ន្ធបើកបរវិលពេញកង់ម៉ូទ័រឌុប (dual-motor AWD) កម្លាំង 610 kW (818 សេះ) និងកម្លាំងរមួល 813 Nm។ រថយន្តនេះស្ទុះល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 4.6 វិនាទី។


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)