Admin, 25 October 2026

​​​            ក្រុមហ៊ុន Chery បានទទួលការអនុម័តលើផលិតផលថ្មីប្លែកមួយ ដោយម៉ូតូអគ្គិសនីដេលមានរាងតូច (electric moped) ដែលស្រដៀងទៅនិងម៉ូឌែលមួយរបស់ម៉ូតូ Yamaha  ដែលវាបានលេចចេញរូបរាងនៅក្នុងកាតាឡុកផលិតផលចុងក្រោយបំផុតរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT)។

ម៉ូតូអគ្គិសនីស្រដៀងគ្នានេះ ភាគច្រើនផ្តោតទៅលើទីផ្សារកម្រិតទាបរបស់ប្រទេសចិន ដោយម៉ូតូភាគច្រើនមានតម្លៃត្រឹមតែ 300 ដុល្លារអាមេរិកប៉ុណ្ណោះ។ គេរំពឹងថាម៉ូតូនេះនឹងក្លាយជាក្បាលម៉ាស៊ីននាំមុខគេនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកយានយន្តកង់ពីររបស់ក្រុមហ៊ុនផលិតរថយន្តមួយនេះ ខណៈដែល Chery ទើបតែបានដាក់បង្ហាញម៉ូតូអគ្គិសនីប្រើប្រព័ន្ធបើកបរ (EREV) នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាក្នុងស្រុកនាពេលថ្មីៗកន្លងទៅនេះផងដែរ។

ម៉ូតូស្កូតឺទម្រង់ដកស្រង់របស់ Chery

ឯកសារចុះបញ្ជីរបស់ MIIT បានបង្ហាញពីវត្តមានម៉ូតូអគ្គិសនីទម្រង់តូចមួយនេះ Step-through ដ៏សាមញ្ញមួយ ដោយមានកង់ម៉ូទ័រ (hub motor) មួយបំពាក់នៅកង់ក្រោយ។ វាមានរូបរាងប្រហាក់ប្រហែលគ្នាយ៉ាងខ្លាំងទៅនឹងត្រកូល​ Vino របស់ក្រុមហ៊ុន Yamaha ដែលជាទូទៅបំពាក់មកជាមួយម៉ាស៊ីនទំហំ 150cc ជំនួសឱ្យប្រព័ន្ធអគ្គិសនី (EV)។

ម៉ូតូអគ្គិសនីតូចនេះ មើលទៅដូចជាមិនមែនជាការបង្កើតឡើងដោយក្រុមហ៊ុន Chery តែម្នាក់ឯងនោះទេ ដោយសារតែម៉ូឌែលនេះវាបានចេញលើទីផ្សារចិនអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ ក្រុមហ៊ុនផលិតម៉ូតូអគ្គិសនី ទាំងទំហំធំ​ទាំងទំហំតូច តែងតែចែករំលែកគ្រឿងបន្លាស់ និងសំបកតួខ្លួនជាមួយគ្នា ហើយជាញឹកញាប់វាបំពាក់មកជាមួយកង់ម៉ូទ័រ និងអាគុយអាស៊ីត (lead-acid batteries) ដើម្បីកាត់បន្ថយថ្លៃដើមកុំអោយមានតម្លៃខ្ពស់។

ម៉ូតូដែលមានទម្រង់ស្រដៀងគ្នានេះ វាត្រូវបានគេលក់នៅតាមទីផ្សារអនឡាញទៀតផង តាមគេហទំព័រទិញទំនិញក្នុងស្រុករបស់ប្រទេសចិនដែលគេដាក់លក់ក្នុងតម្លៃប្រហែល​ 300 ដុល្លារ។ អ្នកទិញនឹងទទួលបានម៉ូតូមួយគ្រឿង ដែលមានទំហំអាគុយតិចជាង 2 kWh ដែលអាចបើកបរបានរយៈចម្ងាយ 50 គីឡូម៉ែត្រ ឬតិចជាងនេះ។

ម៉ូតូអគ្គិសនីមួយនេះ ធ្លាប់តែគ្របដណ្តប់លើទីផ្សារយានយន្តកង់ពីររបស់ប្រទេសចិន ដោយបំពាក់មកនូវរូបរាងប្រហាក់ប្រហែលនឹង Honda Zoomer, Yamaha Jog, និង Vespa ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានការកើនឡើងនៃម៉ាកយីហោកម្រិតខ្ពស់មួយទៀត ដូចជា Niu, Segway-Ninebot (គឺផលិតដោយក្រុមហ៊ុន Xiaomi) និង Zeeho របស់ CFMOTO បានបង្ខំចិត្តងាកទៅផ្តោតលើផ្នែកខ្សែសង្វាក់កម្មសម្រាប់ទីផ្សារតម្លៃទាបវិញ។

ការបើកផ្លូវសម្រាប់ម៉ូតូប្រព័ន្ធ EREV

Chery មិនទាន់បានប្រកាសពីតម្លៃ ឬលក្ខណៈបច្ចេកទេសសម្រាប់ម៉ូតូអគ្គិសនីតូចចុងក្រោយបង្អស់របស់ខ្លួននៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានក្នុងស្រុករបស់ប្រទេសចិនបានសន្និដ្ឋានថា ម៉ូតូថ្មីនេះអាចជួយឱ្យក្រុមហ៊ុនផលិតរថយន្តមួយនេះសម្របខ្លួនទៅនឹងការផលិត និងប្រើប្រាស់ផលិតផលដែលមានតម្លៃទាប ដើម្បីអោយខ្សែសង្វាក់ដំឡើងឱ្យដើរទាន់សង្វាក់កម្ម។

ក្រុមហ៊ុនមួយនេះកំពុងរៀបចំខ្លួន ដោយផ្នែកលើពាណិជ្ជកម្មយានយន្ត របស់ Chery ទទួលបានការអនុម័តពីរដ្ឋាភិបាលសម្រាប់ការផលិតម៉ូតូកាលពីចុងខែកញ្ញាកន្លងទៅនេះ។ ក្រុមហ៊ុនក៏បានដាក់បង្ហាញម៉ូឌែលម៉ូតូ NEV ចំនួនពីរដែលបានរៀបចំទុក នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យានៅឯទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងទីក្រុង Wuhu ផងដែរ។

ដាក់បង្ហាញក្រោមម៉ាកយីហោ Cinnox របស់ Chery៖

  • ម៉ូតូទីមួយ: ត្រូវបានចាត់ថ្នាក់ជា «ម៉ូតូស្កូតឺ Adventure (ADV) អគ្គិសនីសុទ្ធ» ដោយអះអាងថាអាចបើកបរបានរយៈចម្ងាយពី 150 ដល់ 200 គីឡូម៉ែត្រ។ Chery និយាយថាម៉ូតូនេះអាចសាកថ្មចេញពី «ឧបករណ៍សាករថយន្ត» បាន ប៉ុន្តែមិនបានបញ្ជាក់ថាវាអាចសាកភ្លើង AC ឬ DC នោះទេ។
  • ម៉ូតូទីពីរ (Grow C3): គឺជាម៉ូតូប្រភេទ EREV ដែល Chery ហៅថាជា «ម៉ូតូ Cruiser ឆ្លាតវៃ Artificial Intelligence (AI) ប្រើប្រាស់ប្រព័ន្ធបើកបរចម្ងាយឆ្ងាយដំបូងគេលើពិភពលោក»។ ក្រុមហ៊ុនកំពុងរៀបចំទីផ្សារឱ្យវាជាដៃគូសម្រាប់ការបោះតង់ ឫជុំរុំ​​​ ដែលមានសមត្ថភាពបញ្ចេញថាមពល V2L ដែលយើងអាចនិយាយបានថាម៉ូតូនេះអាចជំនួសម៉ាស៊ីនភ្លើងជាមួយនឹង ការផ្តល់ថាមពលអគ្គិសនីខាងក្រៅបាន។

ទីផ្សាររថយន្តរបស់ចិនកំពុងឈានដល់កម្រិតពេញលេញមួយ ចំពេលដែលមានការអះអាងថាវាគ្រប់គ្រាន់និងអ្វីៗផលិតលើសតម្រូវការ។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារយានយន្តកង់ពីរ របស់ខ្លួននៅតែមានចន្លោះប្រហោងក្នុងការដែតបន្តទៀតដើម្បីងាកទៅរកបច្ចេកវិទ្យា NEV ដែលវាអាចផ្តល់ឱ្យក្រុមហ៊ុនផលិតរថយន្តមួយនេះមានផ្លូវមួយទៀតឆ្ពោះទៅរកប្រាក់ចំណេញកាន់តែច្រើន។

Chery’s EV ADV scooter

The Grow C3, Chery’s EREV “AI” cruiser.

ប្រភព៖ China News

ប្រែសំរួល៖ AC Motors