Admin, 15 March 2026

        ក្រុមហ៊ុន Changan Auto បានដាក់បង្ហាញ platform ចម្រុះ (Hybrid) ថ្មីរបស់ខ្លួនដែលមាន ឈ្មោះថា “Blue Core Super Engine” ដើម្បីតម្រង់ទិសដៅទៅកាន់អ្នកទិញរថយន្តប្រើម៉ាស៊ីន សាំង (ICE) ប្រមាណ 70 លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន IT-home ក្រុមហ៊ុនផលិតរថយន្តរដ្ឋមួយនេះ បានវិនិយោគទឹកប្រាក់ (291.12 លានដុល្លារអាមេរិក) ទៅលើមន្ទីរពិសោធន៍ឯកទេស ដើម្បីបង្កើតស្ថាបត្យកម្ម នេះឡើង ដោយមានគោលបំណងសម្រេចឱ្យបាននូវកម្រិតស៊ីប្រេងក្នុងក្រុងត្រឹមតែ 2.98លីត្រ/100 គីឡូម៉ែត្រ ប៉ុណ្ណោះ។

Changan បានអះអាងថា platform នេះគឺជាលទ្ធផលនៃការអភិវឌ្ឍរយៈពេល 6 ឆ្នាំ ដោយមាន ការចូលរួមពីវិស្វករចំនួន 1,000 នាក់ និងការរុករកបច្ចេកទេសចំនួន 163 ចំណុច ទាំង ផ្នែករឹង (Hardware) និងផ្នែកទន់ (Software) នៃប្រព័ន្ធបញ្ជូនកម្លាំង។ Changan កំពុងដាក់ទីតាំង​ប្រព័ន្ធ​នេះជា "បច្ចេកវិទ្យាអន្តរកាល" សម្រាប់អ្នកប្រើប្រាស់ដែល ចង់បាន ប្រសិទ្ធភាព ដូចរថយន្តអគ្គិសនី ប៉ុន្តែមិនចង់ពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធសាកភ្លើង។


ការវិវត្តនៃកម្លាំងបច្ចេកទេស

Platform ថ្មីនេះគឺជាការវិវត្តបន្តពីស៊េរីឆ្នាំ 2012 របស់ Changan និងប្រព័ន្ធបាញ់ប្រេងសម្ពាធ ខ្ពស់ខ្លាំង 500 បារ (500bar) ដែលបានណែនាំក្នុងឆ្នាំ 2024។ កំណែថ្មីនេះប្រើប្រាស់ វិធីសាស្ត្ររួមបញ្ចូលគ្នា "ប្រេង និងអគ្គិសនី" ដែលផ្តល់អាទិភាពដល់ការរុញច្រានដោយ ម៉ូទ័រអគ្គិសនីជាងម៉ាស៊ីនសាំង។ ដើម្បីបញ្ជាក់ពីភាពធន់យូរអង្វែង ប្រព័ន្ធនេះត្រូវបាន ឆ្លងកាត់ការសាកល្បងលើផ្លូវចម្ងាយ 2 លានគីឡូម៉ែត្រ លើប្រភេទផ្លូវខុសៗគ្នា ចំនួន 70ប្រភេទនៅទូទាំងពិភពលោក។

Changan បានកំណត់យកតួលេខ 2.98លីត្រ/100 គីឡូម៉ែត្រ សម្រាប់ការបើកបរក្នុងក្រុង ជាគោលដៅចម្បងរបស់ខ្លួន។ តាមរយៈការបង្កើនប្រសិទ្ធភាពសម្រាប់ល្បឿនទាប Platform នេះជួយដោះស្រាយបញ្ហាកម្រិតស៊ីសាំងខ្ពស់ក្នុងស្ថានភាពចរាចរណ៍ដែលឈប់ និងទៅ (Stop-and-go)។ ប្រព័ន្ធបញ្ជូនកម្លាំងត្រូវបានកែសម្រួលឱ្យមានកម្លាំងរមួល (Torque) ភ្លាមៗខ្ពស់ និងកម្រិតសំឡេងរំខានទាប ដែលចម្លងតាមលក្ខណៈបើកបរនៃរថយន្ត អគ្គិសនីសុទ្ធ។


យុទ្ធសាស្ត្រសកល "Vast Ocean"

ការដាក់ចេញនូវបច្ចេកវិទ្យានេះ គឺជាឆ្អឹងខ្នងនៃគោលដៅរបស់ Changan ក្នុងការសម្រេច ឱ្យបាននូវការលក់នៅក្រៅប្រទេសចំនួន 750,000 គ្រឿង ក្នុងឆ្នាំ 2026។ Platform នេះត្រូវ បានបង្កើតឡើងជាមួយនឹងការចូលរួមយ៉ាងសំខាន់ពីមជ្ឈមណ្ឌល R&D របស់ Changan ក្នុងទីក្រុង Birmingham ចក្រភពអង់គ្លេស ដើម្បីធានាថាវាស្របតាមស្តង់ដារអន្តរជាតិ។

ចំណុចសំខាន់ៗនៃការដាក់ចេញជាសកលសម្រាប់ឆ្នាំ 2026 រួមមាន៖

  • មជ្ឈមណ្ឌលនៅអាស៊ីអាគ្នេយ៍៖ រោងចក្រ Rayong របស់ Changan កំពុងបង្កើន​ការផលិត​​រថយន្តចង្កូតស្តាំ (RHD) សម្រាប់ទីផ្សារអូស្ត្រាលី នូវែលសេឡង់ អាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស។
  • ការពង្រីកនៅអឺរ៉ុប៖ បន្ទាប់ពីការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធអាល្លឺម៉ង់ក្នុងទីក្រុង Munich ឆ្នាំ 2025 Changan កំពុងប្រើប្រាស់យុទ្ធសាស្ត្រ "In Europe, For Europe" ដើម្បីណែនាំម៉ូដែល Hybrid ទាំងនេះទៅកាន់ប្រទេសន័រវែស អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។
  • ការសាកល្បងតាមតំបន់៖ រដូវកាលសាកល្បងសកលឆ្នាំ 2026 កំពុងដំណើរការ យ៉ាងសកម្មនៅតំបន់ភ្នំអាល់ (Alps) ក្នុងអឺរ៉ុប និងអាស៊ីអាគ្នេយ៍ ដើម្បីផ្ទៀងផ្ទាត់ សមត្ថភាពប្រព័ន្ធ 2.98 លីត្រ ក្នុងលក្ខខណ្ឌអាកាសធាតុសម្ពាធខ្លាំងៗ។



ផលប៉ះពាល់លើទីផ្សារ

ប្រព័ន្ធ Blue Core បានចូលមកក្នុងសមរភូមិដែលប្រព័ន្ធ DM-i 5.0 របស់ BYD និង NordThor (Leishen) EM-i របស់ Geely បានអះអាងរួចជាស្រេចនូវតួលេខស៊ីសាំងទាបរហូតដល់ 2.62 លីត្រ/100 គីឡូម៉ែត្រ។ គោលដៅ 2.98 លីត្ររបស់ Changan គឺជាការឆ្លើយតបដើម្បីរក្សាតម្លៃ នៃស៊េរី UNI និង CS របស់ខ្លួននៅក្នុងប្រទេសចិន ដែលបច្ចុប្បន្នកំពុងប្រឈមនឹងការបញ្ចុះ តម្លៃយ៉ាងខ្លាំងពីសំណាក់រថយន្ត PHEV របស់ BYD។


ផែនទីបង្ហាញផ្លូវពហុទិសដៅ

ការផ្លាស់ប្តូរបច្ចេកទេសនេះ ស្របគ្នាជាមួយនឹងការដាក់បញ្ចូលទុនរួមគ្នាទៅក្នុងម៉ាក Deepal របស់ខ្លួន គឺស៊េរី C ក្នុងទំហំវិនិយោគប្រហែល 890.83 លានដុល្លារអាមេរិក កាលពីចុងឆ្នាំ 2025 ដើម្បីពង្រីកផលិតផល EV ជំនាន់ទីពីរ។ លើសពីនេះ Changan និង CATL ថ្មីៗនេះ បានដាក់លក់រថយន្តប្រើអាគុយ Sodium-ion ផលិតទ្រង់ទ្រាយធំដំបូងគេបង្អស់ លើ ពិភពលោក គឺម៉ូដែល Nevo A06 ដែលប្រើអាគុយ CATL Naxtra ទំហំ 45 គីឡូវ៉ាត់ម៉ោង៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)