Admin, 21 January 2026
ម៉ូដែល BMW R1300 GS ត្រូវបានពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការមកដល់នៃឈុតកាបូបទន់ "Plug and Travel" ដំបូងបង្អស់លើពិភពលោក ពីអ្នកឯកទេសគ្រឿងបន្លាស់ផ្សងព្រេង Touratech។
ក្នុងនាមជាម៉ូតូមួយក្នុងចំណោមម៉ូតូដែលលក់ដាច់បំផុតនៅក្នុងចក្រភពអង់គ្លេស និងអឺរ៉ុប សមត្ថភាពធ្វើដំណើរផ្លូវឆ្ងាយរបស់ R1300 GS ឥឡូវនេះអាចនឹងកាន់តែទាក់ទាញខ្លាំងសម្រាប់អតិថិជនចំពោះប្រព័ន្ធថ្មីនេះ។ ឧបករណ៍ភ្ជាប់ (adapter) ដែលមិនបាច់ប្រើឧបករណ៍ដំឡើងរបស់ Touratech មានន័យថា កាបូបទន់អាចត្រូវបានដំឡើងដោយផ្ទាល់ទៅលើដែកទ្រ BMW Vario របស់ R1300 GS ដែលផ្តល់ឱ្យអ្នកជិះនូវជម្រើសរវាងការប្រើប្រាស់កាបូបរឹង (Hard luggage) ឬកាបូបទន់ (Soft luggage)។
Touratech luggage on a BMW R1300 GS
ក្រុមហ៊ុនផលិតកាបូបនេះមានមូលដ្ឋាននៅទីក្រុង Niedereschach ប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន Touratech អះអាងថាខ្លួនគឺជា "ក្រុមហ៊ុនផលិតដំបូងគេលើពិភពលោកដែលបង្ហាញនូវប្រព័ន្ធកាបូបទន់កម្រិតអាជីព ដែលអាចប្រើប្រាស់បានពេញលេញជាមួយដែកទ្រកាបូប BMW Vario ដើមរបស់ម៉ូដែល R1300 GS ថ្មី"។ ឧបករណ៍ភ្ជាប់នេះត្រូវបានផលិតឡើងពីសសៃផ្លាស្ទិក fibre (fibre-reinforced plastic) ជាមួយនឹងបន្ទះអាលុយមីញ៉ូមនៅផ្នែកខាងក្រោយ និងឈុតសោរត្រូវបានបំពាក់មកជាស្តង់ដារផងដែរ។
នៅក្នុងការប្រកាសជាដំណឹង Touratech បានអោយដឹងថា ប្រព័ន្ធនេះផ្តល់នូវ "ជម្រើសកាបូបដែលសមស្របទៅតាមការប្រើប្រាស់ គោលដៅក្នុងការធ្វើដំណើរ និងតម្រូវការផ្ទាល់ខ្លួន។ ក្នុងការធ្វើដំណើរប្រចាំថ្ងៃនៅក្នុងទីក្រុង រហូតដល់ការធ្វើដំណើរផ្សងព្រេងសម្រាប់អ្នកស្រឡាញ់ចូលចិត្តម៉ូដែល GS ឥឡូវនេះវាបានផ្តល់ លទ្ធភាពប្រើប្រាស់នូវដំណោះស្រាយដឹកជញ្ជូនដ៏សម្បូរបែបដែលមិនធ្លាប់មានពីមុនមក"។
Touratech soft luggage
ប្រសិនបើអ្នកមិនសូវស្គាល់ Touratech ទេ វាគឺជាក្រុមហ៊ុនដែលជំនាញផលិតលើឧបករណ៍ និងគ្រឿងបន្លាស់ម៉ូតូបែបផ្សងព្រេង (Adventure)។ ក្រុមហ៊ុននេះបានផ្គត់ផ្គង់គ្រឿងបន្លាស់ជាច្រើនសម្រាប់ម៉ូដែលផ្សេងៗទៀត រួមទាំងម៉ូតូ BMW ម៉ូដែលផ្សេងទៀតដូចជា F900 R ជាដើម។ ប្រព័ន្ធកាបូបទន់ Touratech Plug & Travel មានបីជម្រើសគឺ៖ Endurance, Travel, ឬ Extreme Edition។
- កាបូប Endurance: តម្លៃ 876 ដុល្លាអាមេរិក
- កញ្ចប់ Travel: តម្លៃ 1,226 ដុល្លាអាមេរិក
- Extreme Edition (ថ្លៃបំផុត): តម្លៃ 1,343 ដុល្លាអាមេរិក៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
