Admin, 04 December 2025

             ម៉ូតូ BMW R12 nineT ដែលជាម៉ូតូមួយក្នុងចំណោមម៉ូតូដែលអាចកែច្នៃបានច្រើនជាងគេបំផុត នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ វាបានទទួលការកែច្នៃតាមតម្រូវការអតិថិជននៅ​ប្រទេសជប៉ុន ដែលជាស្នាដៃដ៏អស្ចារ្យ។

ម៉ូតូ R12 nineT នេះត្រូវបានលែងថ្នាំពណ៌ ខៀវ ដ៏ស្រស់ស្អាត ហើយជាម៉ាស៊ីន BMW មួយក្នុងចំណោមម៉ាស៊ីនជាច្រើនទៀតបានទទួលការថែទាំតាមតម្រូវការពេញលេញដោយក្រុមហ៊ុនកែច្នៃម៉ូតូដ៏ល្បី 46Works។ ម៉ូតូនេះពោរពេញទៅដោយចរិតលក្ខណៈ និងមន្តស្នេហ៍ សូមអរគុណដល់លោក Shiroh Nakajima ដែលជាអ្នកនៅពីក្រោយនៃការកែច្នៃម៉ូតូមួយនេះ។ ម៉ូតូនេះត្រូវបានដាក់ឈ្មោះជាផ្លូវការថា "R12 nineT 46Works Complete Custom #02"។

BMW R12 nine T (46 works)


ទោះជាយ៉ាងណាក៏ដោយ វាមិនមែនគ្រាន់តែជាម៉ូតូកែច្នៃតែមួយគត់នោះទេ ដោយលោក Nakajima បាននិយាយថា "នេះគឺជាម៉ូតូ R12 nineT 46works Complete Custom ទីពីរដែលរក្សាការចំណាយទាបដោយមានការផ្លាស់ប្តូរតិចតួចតាមដែលអាចធ្វើទៅបាន ប៉ុន្តែវាបានបង្ហាញពីការទាក់ទាញរបស់ម៉ូដែលនេះកាន់តែច្រើន"។ ដូចដែលលោក Nakajima បានលើកឡើង ម៉ូដែលថ្មីនេះគឺជាផ្នែកមួយនៃការផលិតលើកទីពីរ។ ទោះបីជាមានចំនួនកំណត់ក៏ដោយ ដែលនឹងត្រូវបានលក់ផ្តាច់មុខតាមរយៈហាង BMW Motorrad Sagamihara ក្នុងប្រទេសជប៉ុន។ ម៉ូតូនេះនឹងមានចំនួនសរុប 9 គ្រឿង។

ពេលនេះយើងមិនដឹងច្បាស់ជាផ្លូវការនោះថាតើវាមានការនាំចេញមកខាងក្រៅពីប្រទេសជប៉ុននៅឡើយទ ដូច្នេះថាតើយើងអាចទិញម៉ូតូនេះក្រៅពីប្រទេសជប៉ុនបានឬអត់គឺនៅតែ​មិន​ទាន់ច្បាស់ការនៅឡើយ។ ប៉ុន្តែអ្វីដែលយើងដឹងគឺថា វាមកជាមួយតម្លៃ $2,998,000 យ៉េនជប៉ុន ដែលស្មើនឹងប្រហែល $19,190 ដុល្លា​ នោះមិនរាប់បញ្ចូលពន្ធយានយន្ត​នៅឡើយទេ។



ការផលិតលើកទីមួយសម្រាប់ម៉ូតូនេះក្នុងឆ្នាំ 2024 បានផលិតចំនួនសរុប 6​គឿង​ដែលត្រូវបានលក់អស់ភ្លាមៗ ដែលធ្វើឱ្យយើងជឿថា សេរីថ្មីនេះនឹងរកឃើញម្ចាស់ថ្មី​ឆាប់ៗដូចគ្នានិងសេរីមុនៗផងដែរ។

បូមខាងមុខពណ៌ មាស ស៊ីគ្នាបានយ៉ាងល្អជាមួយនឹងតួម៉ូតូពណ៌ ខៀវ របស់ម៉ូតូទាំងមូល។ Bikini Cowls និង Single Seat Cowls គឺជាស្តង់ដារដែលបំពាក់នៅលើម៉ូដែលពិសេសនេះ ខណៈដែលម៉ូតូនេះក៏មាននិមិត្តសញ្ញា 46Works ដែលដាក់នៅពីលើគម្របម៉ាស៊ីនផងដែរ។ ជាចុងក្រោយ វាក៏មាន Tanax 46 ដែលព្យួរចុះក្រោម។

ម៉ូដែលនេះបានដាក់តាំងបង្ហាញនៅក្នុងហាង BMW Motorrad Sagamihara វាពិតជាសំណាង​របស់​អតិថិជនដែលរសនៅក្នុងប្រទេសជប៉ុនបានឃើញវា ប៉ុន្តែសម្រាប់ពួកយើងដែល​នៅកន្លែងផ្សេង គឺយើងត្រូវបានឃើញ រូបភាពម៉ូតូនេះពីចម្ងាយប៉ុណ្តោះ៕

ប្រភព៖ JP. News

ប្រែសំរួល៖ AC Motors