Admin, 01 April 2026

​​            យោងតាមរបាយការណ៍បានឱ្យដឹងថា BeyonCa ដែលជាម៉ាករថយន្តអគ្គិសនី (EV) កម្រិត ប្រណីត បង្កើតឡើងដោយអតីតអនុប្រធានក្រុមហ៊ុន Volkswagen Group លោក Soh Weimin បានដួលរលំនៅក្នុងប្រទេសចិន ដោយបន្សល់ទុកបុគ្គលិករាប់រយនាក់ មិនទាន់ទទួល បានប្រាក់ខែ។ អ្វីដែលគួរឱ្យហួសចិត្តនោះគឺ ក្រុមហ៊ុននេះធ្លាប់ទទួលបានពានរង្វាន់ "ក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតសម្រាប់ការវិនិយោគប្រចាំឆ្នាំ" កាលពីឆ្នាំ 2022។

BeyonCa launch ceremony in 2022


ប្រវត្តិរសង្ខេបនៃ BeyonCa

BeyonCa ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2021 ដោយលោក Soh Weiming និងលោក Christian Klinger ដែលជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន VW AG។ ម៉ាកសញ្ញានេះធ្លាប់ ត្រូវបានគេរំពឹងថាមានអនាគតភ្លឺស្វាង ដោយសារមានក្រុមការងារខ្លាំងៗដែលមានបទ ពិសោធន៍យូរឆ្នាំមកពី Volkswagen។ លោក Hans-Joachim Rothenpieler បានក្លាយជាវិស្វករទទួលបន្ទុកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ហើយលោក Lucas Colombo ត្រូវបានតែងតាំងជាប្រធានអ្នករចនាម៉ាកសញ្ញានេះ។

កាលពីឆ្នាំ 2023ថ្នាក់ដឹកនាំបានអះអាងថា BeyonCa នឹងលក់រថយន្តបានប្រហែល 100,000 គ្រឿង ក្នុងរយៈពេល 3ទៅ 5 ឆ្នាំ។ ក្នុងខែតុលា ឆ្នាំ 2023 ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមវិនិយោគទុនអារ៉ាប៊ីសាអូឌីត ដើម្បីឈានជើងចូលទីផ្សារមជ្ឈិមបូព៌ា។ ព័ត៌មានចុងក្រោយបំផុតដែលយើងទទួលបានពី BeyonCa គឺកាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2024 នៅពេលដែលពួកគេបានប្រកាសពីការបង្កើតរោងចក្រផលិតនៅក្នុងទីក្រុងហុងកុង។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក ម៉ាកសញ្ញានេះបានស្ងប់ស្ងាត់ទាំងស្រុង។

ដំបូងឡើយ BeyonCa បានគ្រោងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនូវម៉ូដែលដំបូងរបស់ខ្លួនគឺ GT Opus 1 ដែលជារថយន្ត Coupe អគ្គិសនីប្រវែង 5.2 ម៉ែត្រ និងមានអាគុយទំហំ 130kWh ក្នុងឆ្នាំ 2024។ តម្លៃរបស់វាត្រូវបានគេនិយាយថាចាប់ផ្តើមប្រហែលពី 140,000 ដុល្លារអាមេរិក។

BeyonCa signed a memorandum of understanding for investment and strategic cooperation with the Saudi Arabian Al Faisaliah Group Holding Company (AFG)


ការដួលរលំនៃ BeyonCa

នៅថ្ងៃទី 27 ខែមីនា សារព័ត៌មានចិន Mydrivers បានរាយការណ៍ថា អតីតបុគ្គលិក និង បុគ្គលិកបច្ចុប្បន្នរបស់ BeyonCa បានចេញលិខិតរួមគ្នា ដោយអះអាងថា ក្រុមហ៊ុនបាន បញ្ឈប់ប្រតិបត្តិការទាំងស្រុងហើយ។ យោងតាមលិខិតនោះ បើទោះបីជាទទួលបានការ វិនិយោគយុទ្ធសាស្ត្រពីក្រុមហ៊ុន Renault, Dongfeng និងអារ៉ាប៊ីសាអូឌីតក៏ដោយ ក៏ BeyonCa បានដួលរលំ ដោយបន្សល់ទុកបុគ្គលិករាប់រយនាក់ និងក្រុមគ្រួសាររបស់ពួកគេឱ្យស្ថិតក្នុងវិ បត្តិរស់រាន ដោយសារមិនមានប្រាក់ខែ។

បុគ្គលិកបានចែករំលែកថា មិនមានការជូនដំណឹងផ្លូវការ ឬដំណោះស្រាយ ណាមួយពី ក្រុមហ៊ុនឡើយ។ ថ្នាក់ដឹកនាំមិនអាចទាក់ទងបានជាយូរមកហើយ។ មិនមានការឆ្លើយ តបណាមួយទាក់ទងនឹងប្រាក់ខែដែលមិនទាន់បើក ការបង់ប្រាក់សន្តិសុខសង្គម និងការ បង់ប្រាក់មូលនិធិលំនៅដ្ឋានដែលនៅជំពាក់នោះទេ។


បច្ចុប្បន្ន បុគ្គលិកបានដាក់ការទាមទារជាច្រើន រួមមាន៖ ការទូទាត់ប្រាក់ខែដែលនៅ សេសសល់ទាំងអស់ ការបង់ថ្លៃសន្តិសុខសង្គម ការសងប្រាក់ចំណាយផ្ទាល់ខ្លួន ការបង់ប្រាក់សំណង និងការឆ្លើយតបជាសាធារណៈពីក្រុមហ៊ុន និងម្ចាស់ភាគហ៊ុន។ បុគ្គលិកបានបញ្ជាក់ថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការតវ៉ាតាមផ្លូវតុលាការ។

សំណួរសំខាន់នៅពេលនេះគឺ តើក្រុមហ៊ុនដែលមានក្រុមគ្រប់គ្រងសុទ្ធតែជាអ្នកជំនាញមកពី Volkswagen និងមានការវិនិយោគពីក្រុមហ៊ុនយក្សដូចជា Renault និង Dongfeng អាចបិទប្រតិបត្តិការដោយស្ងាត់ស្ងៀម និងជំពាក់ប្រាក់ខែបុគ្គលិក ដោយមិនទាន់បាន ផលិតរថយន្តសូម្បីតែមួយគ្រឿងដោយរបៀបណា? លើសពីនេះ ក្រុមហ៊ុនហាក់ដូចជានៅ ឆ្ងាយខ្លាំងពីការឈានទៅដល់ដំណាក់កាលផលិតទ្រង់ទ្រាយធំ។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)