Admin, 17 November 2026
មកដល់ពេលនេះ ម៉ូតូ Aprilia RSV4 គឺជាម៉ូឌែលឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារម៉ូតូ Superbike បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ 20០9 ប៉ុន្តែនៅតែមានកំណែទម្រង់ថ្មីៗបន្តចេញមកជាហូរហែ។ម៉ូឌែល RSV4 ធ្លាប់មានកំណែទម្រង់ស៊េរីពិសេសជាច្រើនរួចមកហើយ រួមមានម៉ូតូសម្រាប់ជិះតែក្នុងទីលានប្រណាំង (track-only) ម៉ូឌែល X Trenta និង ex3ema ជាដើម។ ម៉ូឌែល RSV4 ផលិតចំនួនមានកំណត់ ក៏ជាប្រភេទម៉ូតូសម្រាប់ជិះតែក្នុងទីលានប្រណាំងផងដែរ ហើយវាត្រូវបានគេដាក់ឈ្មោះថា Obscure Spe.Ed។
ម៉ូតូនេះមកជាមួយពណ៌ខ្មៅទាំងស្រុង (ទោះជាយ៉ាងណាក៏ដោយ អ្នកអាចជ្រើសរើសរវាងថ្នាំពណ៌រលោង ឬពណ៌ស្រអាប់) លើកលែងតែរូបសញ្ញា RSV4 នៅផ្នែកចំហៀង និងពាក្យស្លោក ‘Be A Racer’ នៅខាងក្រោមបន្តិចប៉ុណ្ណោះ ហើយវាត្រូវបានផលិតក្នុងចំនួនកំណត់ត្រឹមតែ 500 គ្រឿង ប៉ុណ្ណោះ។
លក្ខណៈពិសេស និងការអាប់ដេតបច្ចេកវិទ្យា
ជាការពិតណាស់ ម៉ូតូនេះមានមុខងារផ្តាច់មុខ និងការអាប់ដេតមួយចំនួនដែលមិនមានបំពាក់នៅលើម៉ូឌែល RSV4 ផ្សេងទៀតឡើយ៖
- កញ្ចប់ឌីណាមិកខ្យល់ (Aerodynamics package)៖ រួមមានសំបកអាវថ្មី និងស្លាបខ្យល់ (winglets) ដែលលយចេញពីផ្នែកកែបខាងក្រោយជើងរបស់អ្នកជិះ ដែលជាបច្ចេកវិទ្យាដែល Aprilia បានត្រួសត្រាយផ្លូវក្នុងការប្រកួត MotoGP ឆ្នាំ 2025 ហើយត្រូវ បានគ្រោងនឹងហាមឃាត់មិនឱ្យប្រើប្រាស់ចាប់ពីឆ្នាំ 2027 តទៅ។
- ប្រព័ន្ធបូម និងស៊ីម៉ាំង៖ មានបំពាក់ប្រព័ន្ធបូមដែលអាចសារ៉េដោយដៃពីក្រុមហ៊ុន Öhlins និងជម្រើសប្រព័ន្ធបំពង់ស៊ីម៉ាំងពី Aprilia Racing Technology ដែលប្រើប្រាស់ចុងស៊ីម៉ាំង SC Racing។ វាជួយកាត់បន្ថយទម្ងន់សរុប (kerb weight) ពីទម្ងន់ស្តង់ដារ 201 គីឡូក្រាម មកត្រឹម 196 គីឡូក្រាម ខណៈពេលដែលបង្កើនកម្លាំងសេះអតិបរមាពី 220bhp ទៅ 223bhp។
- គ្រឿងបំពាក់ធ្វើពីកាបូន (Carbon)៖ គ្រឿងបន្លាស់ធ្វើពីកាបូនជាច្រើនត្រូវបានបំពាក់នៅលើ RSV4 ស៊េរីពិសេសនេះ។ ចាប់ផ្តើមពីស្លាបខ្យល់លើកែបថ្មី ដែល Aprilia អះអាងថាអាចជួយបង្កើនកម្លាំងសង្កត់ផ្នែកខាងក្រោយ (rear downforce) បាន 20 ភាគរយ រួមជាមួយនឹងវង់កង់, របាំងភក់, សំបកបន្ទះចំហៀង, របាំងការពារឈ្នាន់ជើង និងបំពង់នាំខ្យល់ហ្វ្រាំងមុខ។ គ្រឿងបន្លាស់កាបូនទាំងនេះ ជួយកាត់បន្ថយទម្ងន់សរុបរបស់ម៉ូតូបាន 3 គីឡូក្រាម ធៀបនឹងម៉ូឌែលស្តង់ដារ RSV4 Factory។
ម៉ូតូនេះត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ EICMA ប៉ុន្តែវាមិនទាន់បានបញ្ជាក់ពីតម្លៃនៅឡើយទេ។
Aprilia RSV4 Obscure Spe.Ed. Credit: Aprilia.
Aprilia RSV4 Obscure Spe.Ed. Credit: Aprilia.
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
