Admin, 14 May 2026

           ចាប់ពីសុវត្ថិភាព រហូតដល់ស្ថានភាពម៉ាស៊ីន ប្រវត្តិថែទាំ និងចំណុចផ្សេងៗទៀត ការពិនិត្យមើលម៉ូតូដើម្បីទិញ ទាមទារឱ្យមានចំណេះដឹងល្អ និងការគិតពិចារណាឱ្យបានដិតដល់។ នេះគឺជាចំណុចចាប់ផ្តើម៖

តើអ្នកធ្លាប់ឮពាក្យស្លោកថា "មើលឱ្យច្បាស់មុននឹងសាក" ដែរឬទេ? វាជាការដាស់តឿនដ៏ល្អសម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេង ប៉ុន្តែក្នុងន័យទស្សនវិជ្ជា វាក៏ជាគំនិតឆ្លាតវៃផងដែរនៅពេលអ្នកទិញម៉ូតូ មិនថាថ្មី ឬមួយទឹក។ វាមិនត្រឹមតែជួយសន្សំសំចៃការជួសជុលថ្លៃៗនៅពេលក្រោយប៉ុណ្ណោះទេ ប៉ុន្តែការសិក្សាពីតម្រូវការពិតប្រាកដរបស់អ្នក នឹងជួយឱ្យអ្នកទិញបានម៉ូតូដែលចំគោលដៅ។ ជឿជាក់លើ Arena Cambodia Auto ចុះ ការជ្រើសរើសម៉ាស៊ីនដែលសមស្របនឹងកម្រិតជំនាញ និងគោលបំណងនៃការប្រើប្រាស់របស់អ្នក គឺជារឿងសំខាន់បំផុត។

1. វាយតម្លៃលើសុវត្ថិភាព (Assess for Safety)


តាមពិតទៅ រឿង 5 យ៉ាងដែលអ្នកគួរដឹងក្នុងការទិញម៉ូតូគឺ៖ 1) សុវត្ថិភាព, 2) សុវត្ថិភាព, 3) សុវត្ថិភាព, 4) សុវត្ថិភាព និង 5) សុវត្ថិភាព! ពិតណាស់ មានរឿងជាច្រើនទៀតដែលត្រូវគិត ប៉ុន្តែសូមនិយាយពីប្រធានបទដ៏សំខាន់នេះមុនគេ។ ប្រសិនបើអ្នកទិញម៉ូតូថ្មី យើងអាចសន្មតបានថាវាមានសុវត្ថិភាព (សំបកកង់ថ្មី ច្រវ៉ាក់មានតុល្យភាព និងហ្វ្រាំងល្អ)។

ប៉ុន្តែចុះបើទិញម៉ូតូមួយទឹក? ប្រសិនបើទិញពីហាង សូមសួររកឯកសារបញ្ជាក់ពីការថែទាំ និងតារាងត្រួតពិនិត្យសុវត្ថិភាព។ បើគេបដិសេធ សូមទៅរកហាងផ្សេង។ បើទិញពីបុគ្គលផ្ទាល់ អ្នកមានជម្រើសខ្លះៗដូចជា៖ សុំមើលប្រវត្តិជួសជុល, សុំយកម៉ូតូទៅឱ្យជាងនៅហាងជួយពិនិត្យ ឬយ៉ាងហោចណាស់ នាំមិត្តភក្តិដែលមានជំនាញខាងម៉ូតូទៅជាមួយដើម្បីជួយមើល។

2. ស្ថានភាពទូទៅ (Overall Condition)


ចំពោះម៉ូតូមួយទឹក ចំនួនគីឡូម៉ែត្រលើកុងទ័រមិនមែនជាបញ្ហាចម្បងនោះទេ ប្រសិនបើម៉ូតូនោះត្រូវបានថែទាំបានល្អ។ អ្វីដែលគួរព្រួយបារម្ភគឺការប្រើប្រាស់ដោយការធ្វេសប្រហែស ព្រោះរាល់ចំណុចដែលម្ចាស់មុនមិនបានថែទាំ អ្នកនឹងត្រូវចំណាយពេល និងលុយកាក់ដើម្បីជួសជុលវា។

គន្លឹះពិនិត្យ៖

  • ពិនិត្យមើលរូបរាងខាងក្រៅ៖ ថ្នាំពណ៌ ជ័រ និងគ្រឿងក្រូម៉េ។
  • ពិនិត្យមើលសំបកកង់ និងស្លាកស្នាមនៃការដួល ឬប៉ះទង្គិច។
  • ពិនិត្យច្រវ៉ាក់ និងហ្សង់​រឺ​ស្ពឺ (Sprocket): សាកល្បងទាញច្រវ៉ាក់ចេញពីស្ពឺក្រោយ បើវាហើរបញ្ជាក់ថាវាសឹកខ្លាំង។ បើធ្មេញស្ពឺមានរាងដូច "ព្រុយខ្នងត្រីដូហ្វាំង" (ស្រួចមិនស្មើគ្នា) បញ្ជាក់ថាវាខូចហើយ។
  • ពិនិត្យពណ៌ប្រេងម៉ាស៊ីន និងទឹកហ្វ្រាំង (ពណ៌កាន់តែថ្លា បញ្ជាក់ថាថ្មី បើកាន់តែខ្មៅគឺចាស់)។
  • សាកល្បងប្រព័ន្ធអគ្គិសនី៖ ភ្លើងមុខ-ក្រោយ ស៊ីញ៉ូ ភ្លើងហ្វ្រាំង និងស៊ីផ្លេ។

3. ប្រវត្តិសេវាកម្ម (Service Status)

ម្ចាស់ម៉ូតូខ្លះថែទាំម៉ូតូដូចគ្រាប់ភ្នែក ប៉ុន្តែខ្លះទៀតមិនខ្វល់ខ្វាយឡើយ។ សំបកកង់សឹក ច្រវ៉ាក់ស្ងួតច្រេះ ឬកែបដាច់រហែក សុទ្ធតែជានិមិត្តរូបនៃការមិនយកចិត្តទុកដាក់។ សូមសួររកឯកសារសេវាកម្ម (Service records)។ ប្រសិនបើអ្នកលក់មានឯកសាររៀបតាមលំដាប់លំដោយ នោះជាសញ្ញាល្អ។ បើអ្នកលក់ឆ្លើយអាក់អួល ឬគ្មានឯកសារច្បាស់លាស់ វាគឺជាការព្រមានថាអ្នកអាចនឹងជួបបញ្ហានៅថ្ងៃក្រោយ។

4. ជ្រើសរើសឱ្យសមនឹងជំនាញ (Match Your Skills)


ប្រសិនបើអ្នកទើបតែចង់ប្តូរពីកង់អគ្គិសនីមកជិះម៉ូតូ សូមកុំទិញ Ducati Panigale V4 R ឱ្យសោះ! ការជិះម៉ូតូប្រៀបដូចជាការបើកបរយន្តហោះ អ្នកមិនអាចលោតពីយន្តហោះសាមញ្ញ ទៅបើកយន្តហោះចម្បាំង F-35 ក្នុងពេលតែមួយបានទេ។

ចូរជ្រើសរើសម៉ូតូដំបូងដែលសមស្របនឹងសមត្ថភាពរបស់អ្នក។ ប្រសិនបើអ្នកមិនទាន់មានជំនាញសោះ សូមចាប់ផ្តើមជាមួយម៉ូតូស្រាលៗសម្រាប់រៀនជិះ (Learner bikes) កម្លាំងចន្លោះពី 125cc ទៅ 250cc ដែលមានតម្លៃសមរម្យ និងងាយស្រួលគ្រប់គ្រង ដូចជា Honda Trail 125, Kawasaki Z125 Pro Yamaha V Star 250 ជាដើម។

5. បំពេញតាមគោលបំណង (Fulfill Your Purpose)


តើអ្នកធ្លាប់គិតចង់ចាប់ផ្តើមជាមួយម៉ូតូជិះលើផ្លូវដី (Dirt bike) ដែរឬទេ? វាមានអត្ថប្រយោជន៍ច្រើន ព្រោះនៅលើផ្លូវដី អ្នកមិនចាំបាច់បារម្ភពីរថយន្ត ភ្លើងស្តុប ឬចិញ្ចើមផ្លូវឡើយ។ អ្នកអាចចំណាយពេលរៀន និងអភិវឌ្ឍជំនាញនៅលើដីធម្មជាតិ។

យើងជឿជាក់ថាផ្លូវដីគឺជាគ្រូដ៏ល្អបំផុតសម្រាប់អ្នកជិះម៉ូតូ។ បើអ្នកដួល អ្នកនឹងដឹងថាវាបណ្តាលមកពីអ្វី (ប៉ះខ្សាច់ ប៉ះថ្ម ឬបាត់បង់តុល្យភាព) ហើយវាជួយឱ្យអ្នករៀនបានលឿន។ នៅពេលអ្នកមានម៉ូតូដែលត្រឹមត្រូវ គ្រឿងការពារគ្រប់គ្រាន់ និងការបើកបរដោយអត់ធ្មត់ ចំណេះដឹងដែលអ្នកទទួលបាននឹងពិតជាអស្ចារ្យបំផុត។

ប្រភព៖ United State

ប្រែសំរួល៖ AC Motors