Admin, 15 September 2026

          រថយន្តអគ្គិសនីប្រើថាមពលអាគុយ (BEV) បានក្តោបក្តាប់ចំនួន 9 ទីតាំង ក្នុងចំណោមទីតាំងខ្ពស់បំផុតទាំង 10 នៃការរៀបចំណាត់ថ្នាក់ការលក់រថយន្តអ្នកដំណើរនៅក្នុងប្រទេសចិន នាខែសីហា។ លើកលែងតែរថយន្តម៉ូដែល Fang Cheng Bao Ti7 របស់ BYD មួយប៉ុណ្ណោះ ដែលខុសប្លែកពីរថយន្ត 9 ម៉ូដែលផ្សេងទៀត ដោយសារវាមានផ្តល់ជូននូវជម្រើសប្រភេទ BEV និង PHEV។ ការលក់ 55% នៃម៉ូដែល Ti7 គឺជាប្រភេទអគ្គិសនីសុទ្ធ BEV

គ្មានម៉ូដែលរថយន្តប្រើប្រាស់ម៉ាស៊ីនសាំងណាមួយ បានឈានជើងចូលទៅក្នុងតារាងកំពូលទាំង 10 ឡើយ ដោយរថយន្តម៉ាស៊ីនចំហេះក្នុង (ICE) ដំបូងគេ គឺរថយន្ត Toyota Corolla Cross ដែលស្ថិតនៅលេខរៀងទី 13 ជាមួយនឹងបរិមាណលក់ 14,675 គ្រឿង។ នេះគឺជាខែទីពីរនាឆ្នាំនេះ ដែលរថយន្ត ICE ត្រូវ បានផាត់ចេញពីបញ្ជីរថយន្តលក់ដាច់បំផុតទាំង 10 ម៉ូដែលនៅក្នុងប្រទេសចិន។

រថយន្ត Geely EX2 បាននាំមុខគេក្នុងទីផ្សារសរុប ជាមួយនឹងការលក់រថយន្តបានចំនួន 39,651 គ្រឿង។ EX2 (ដែលគេស្គាល់ថាជា Xingyuan) ជារថយន្តប្រភេទ Hatchback ខ្នាតតូច ដែលជាចម្លើយតបរបស់ Geely ទៅនឹងរថយន្ត BYD Seagull (Dolphin Surf) នៅក្នុងប្រទេសចិន និងរថយន្ត Volkswagen ID. Polo ដែលនឹងបង្ហាញខ្លួននាពេលខាងមុខនៅក្នុងតំបន់អឺរ៉ុប។

Geely EX2 ក៏បាននាំមុខគេផងដែរនៅក្នុងការរៀបចំណាត់ថ្នាក់ប្រចាំឆ្នាំ 2026 គិតមកទល់ពេលនេះ (ចាប់ពីខែមករា ដល់ខែសីហា) ជារថយន្តអគ្គិសនី EV របស់ចិនដែលលក់ដាច់បំផុត ជាមួយនឹងបរិមាណលក់ 266,166 គ្រឿង បន្ទាប់មកគឺ Tesla Model Y ជាមួយនឹងបរិមាណ 226,931 គ្រឿង និង Li Auto i6 ជាមួយនឹងបរិមាណ 152,845 គ្រឿង។

#

ម៉ូដែល

កម្រិតតម្លៃ (ដុល្លារ)

បរិមាណលក់

1

Geely EX2

9,662–14,135

39,651

2

Leapmotor A10

9,811–12,944

30,652

3

Tesla Model Y

39,288–46,743

29,260

4

Fang Cheng Bao Ti7**

26,808–35,754

23,471

5

BYD Atto 2

11,153–17,862

22,958

6

Tesla Model 3

35,113–50,619

20,787

7

Changan Nevo Q05

11,913–17,130

17,349

8

Li Auto i6

37,245–40,227

16,979

9

BYD Dolphin

14,880–18,757

16,829

10

Xiaomi SU7

32,787–45,311

16,518

11

BYD Song Ultra

19,368–26,823

15,903

12

Wuling Bingo Pro

8,469–10,556

14,695

13

Toyota Corolla Cross*

18,906–23,826

14,675

14

Geely Starray*

14,895–19,368

14,302

15

Volkswagen Lavida*

11,913–21,751

14,226

16

Toyota RAV4*

25,317–34,114

14,062

17

BYD Song Pro

15,327–19,950

13,954

18

BYD Sealion 6

19,368–29,790

13,887

19

Xiaomi YU7

34,815–58,134

13,635

20

Geely Monjaro*

20,829–26,793

13,287

*យានយន្តប្រើម៉ាស៊ីនសាំង (ICE)Ti7 មានផ្តល់ជូនជម្រើសប្រព័ន្ធថាមពលពីរ៖ BEV និង PHEV។ ប្រភេទ BEV លក់បាន 12,864 គ្រឿង ខណៈដែលប្រភេទ PHEV លក់បាន 10,607 គ្រឿង។

រថយន្ត Leapmotor A10 ឈរនៅលេខរៀងទីពីរ ជាមួយនឹងបរិមាណ 30,652 គ្រឿង ក្នុងខែសីហា បន្ទាប់មកគឺ Tesla Model Y ជាមួយនឹងបរិមាណ 29,260 គ្រឿង។

រថយន្ត SUV Model Y បានស្ថិតនៅលេខរៀងទីបី ខណៈដែលរថយន្ត Sedan Model 3 បានឈរនៅលេខរៀងទីប្រាំមួយ ជាមួយនឹងការលក់រថយន្តបាន 20,787 គ្រឿង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ រថយន្ត Sedan Xiaomi SU7 បានធ្លាក់ចុះពីលេខរៀងទី 4 ក្នុងខែកក្កដា មកនៅត្រឹមលេខរៀងទី 10 ហើយរថយន្ត SUV Xiaomi YU7 បានធ្លាក់ចុះមកត្រឹមលេខរៀងទី 19 ជាមួយនឹងការលក់ចំនួន 13,635 គ្រឿង។ ការណ៍នេះកើតឡើង ទោះបីជាការពិតថារថយន្ត SUV មានការពេញនិយមខ្លាំងជាងនៅក្នុងប្រទេសចិន ដោយមានការលក់ដាច់ជាងរថយន្ត Sedan ក្នុងផលធៀបប្រហែល 1:2 ក៏ដោយ។

ម៉ូដែលប្រើប្រាស់ម៉ាស៊ីនសាំង ICE ចំនួនប្រាំ បានឈានជើងចូលទៅក្នុងតារាងកំពូលទាំង 20។ ម៉ូដែលទាំងនោះរួមមាន៖ Toyota Corolla Cross, Geely Starray, Volkswagen Lavida, Toyota RAV4 និង Geely MonjaroLavida ជារថយន្ត Sedan តែមួយគត់ ក្នុងចំណោមម៉ូដែលទាំងនោះ។

សម្រាប់ Volkswagen Lavida និង Nissan Sylphy វាជារឿងដ៏ឈឺចាប់ជាពិសេស ដោយសារពួកវាធ្លាប់ជាម៉ូដែលដែលធ្លាប់លក់បានលើសពី 20,000 គ្រឿងជាប្រចាំ នៅក្នុងតារាងកំពូលទាំង 5 ប៉ុន្តែឥឡូវនេះ ស្ទើរតែមិនអាចតោងជាប់នៅក្នុងតារាងកំពូលទាំង 25 ដោយក្នុងនោះ Sylphy បានធ្លាក់ចុះទៅដល់លេខរៀងទី 23 ជាមួយនឹងការលក់ត្រឹមតែ 12,227 គ្រឿងប៉ុណ្ណោះ។

រថយន្ត 20ម៉ូដែលដែលជាប់ចំណាត់ថ្នាក់លក់ដាច់នៅក្នុងប្រទេសចិនចាប់ពីខែមករា ដល់សីហា 2026


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)